ទីតាំងការងារនៅធី ខេ សេនត្រល ផ្តល់ជូនលោកអ្នកនូវការរចនាដ៏ប្រណិត ទេសភាពស្រស់ស្អាត និងទំនើបដែលជាកម្លាំងជម្រុញឲ្យលោកអ្នក និងក្រុមការងារអនុវត្តកិច្ចការបានប្រសើរឡើង។
ទីតាំងការងារនៅធី ខេ សេនត្រល ផ្តល់ជូនលោកអ្នកនូវការរចនាដ៏ប្រណិត ទេសភាពស្រស់ស្អាត និងទំនើបដែលជាកម្លាំងជម្រុញឲ្យលោកអ្នក និងក្រុមការងារអនុវត្តកិច្ចការបានប្រសើរឡើង។
ការិយាល័យពាណិជ្ជកម្មសម្រាប់ជួលរបស់យើងខ្ញុំផ្តល់ជូនអតិថិជននូវទំហំទីតាំងទៅតាមតម្រូវការជាក់ស្តែងដែលមានទំហំចាប់ពី ៤៥ ម២ រហូតដល់ ១៤០៨ ម២។
នៅក្នុងការិយាល័យនីមួយៗមានបំពាក់នូវឧបករណ៍អគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និង ប្រព័ន្ធការពារអគ្គិភ័យដោយស្វ័យប្រវត្តិ។
ដោយសារតែមានការរចនាដ៏ស្រស់ស្អាត និងមានទីតាំងធំទូលាយ ការិយាល័យរបស់យើងខ្ញុំគឺកំពុងត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិឈានមុខជាច្រើន។
ទីតាំងការិយាល័យពាណិជ្ជកម្មរបស់យើងខ្ញុំស្ថិតនៅជាន់ទី ៤ រហូតដល់ ជាន់ទី១៧នៃអគារ ធី ខេ សេនត្រល ដែលអាចមើលឃើញទេសភាពក្នុងទីក្រុងយ៉ាងស្រស់ស្អាត។
បន្ទប់អាផាតមិនគ្រែពីរដ៏ធំទូលាយរបស់យើងខ្ញុំផ្តល់ជូនដល់ក្រុមគ្រួសារលោកអ្នកនូវ ទេសភាពក្នុងទីក្រុងដ៏ល្អឥតខ្ចោះពីទីតាំងស្នាក់នៅ។
ពិតជាមានភាពសាកសមបំផុតសម្រាប់អ្នកធ្វើការ បន្ទប់អាផាតមិនស្ទូឌីយ៉ូយើងខ្ញុំផ្តល់ជូនអតិថិជននូវជីវិតរស់នៅដ៏ទាន់សម័យ និងមានបំពាក់សម្ភារៈបរិក្ខារ ផ្សេងៗជាច្រើនដើម្បីបំពេញការរស់នៅរបស់អតិថិជន។
ធីខេ សេនត្រល មានទីតាំងនៅត្រង់ចំណុចកណ្តាលនៃតំបន់ទួលគោកក្នុងរាជធានីភ្នំពេញ។
គ្រប់បុគ្គលិកបំពេញការងារនៅ ធី ខេសេនត្រលអាចរីករាយជាមួយនឹងសម្ភារៈបរិក្ខារផ្សេងៗដែលមានគុណភាពខ្ពស់បំផុតដែលត្រូវបានរចនាឡើង ផ្តោតជាសំខាន់ទៅលើការជម្រុញការងារឲ្យកាន់តែមានប្រសិទ្ធិភាព។ សម្ភារៈបរិក្ខារទាំងនោះ
មានដូចជាចំណតឡាន និងម៉ូតូ សួនច្បារសហគមន៍ ម៉ាស៊ីនភ្លើង វ៉ាយហ្វាយ និងមានសម្ភារៈបរិក្ខារទំនើបៗជាច្រើនទៀត។