សូមស្វាគមន៍ចំពោះក្រុមហ៊ុន អ៊ី ឆែ គ្រុប មកកាន់អគារធី ខេ សេនត្រល។ ចាប់ផ្តើមចេញពីការបើកហាងអាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារនៅក្នុងឆ្នាំ១៩៨៦បានវិវត្តន៍ទៅជាក្រុមហ៊ុន អ៊ី ឆែ គ្រុប នៅក្នុងឆ្នំា២០១២ និងបានពង្រីកខ្លួនក្លាយទៅជាក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់សម្ភារៈសំណង់ឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនបានធ្វើការផ្តត់ផ្តង់នូវសម្ភារៈសំណង់ដែលមានគុណភាពសម្រាប់គម្រោងសំណង់ធំៗជាច្រើននៅកម្ពុជារួមមាន សណ្ឋាគារ អគារការិយាល័យ អគារពាណិជ្ជកម្មអគារស្នាក់នៅ ផ្សារទំនើប និងគម្រោងបុរីធំៗជាច្រើន។ ក្រុមហ៊ុន អ៊ី ឆែ គ្រុបស្ថិតនៅជាន់ទី១៥ ១៦ និង ១៧ នៃអគារ ធី ខេ សេនត្រល។