តើកត្តាអ្វីខ្លះដែលលោក-អ្នកគប្បីពិនិត្យមើលនៅពេលជ្រើសរើសអគារអាផាតមិនដ៏ល្អឥតខ្ចោះ ?

ជាមួយនឹងជម្រើសជាច្រើននៅក្នុងទីផ្សារ ធ្វើឲ្យលោក-អ្នកពិបាកក្នុងការសម្រេចចិត្តនៅពេលជ្រើសរើសផ្ទះរបស់អ្នក ។ មិនថាលោក-អ្នកជ្រើសរើសផ្ទះសម្រាប់ផ្ទាល់ខ្លួន ឬ មានអ្នកប្រឹក្សាយោបល់ជូន លោក-អ្នកគួរពិចារណាឲ្យបានស៊ីជម្រៅលើចំណុចសំខាន់ៗមួយចំនួនទៀតដែលអាចធ្វើឱ្យមានភាពខុសគ្នារវាងកន្លែងរស់នៅធម្មតា និងផ្ទះក្នុងក្តីស្រមៃរបស់អ្នក។

ជាមួយនឹងជម្រើសជាច្រើននៅក្នុងទីផ្សារធ្វើឲ្យលោក-អ្នកពិបាកក្នុងការសម្រេចចិត្តនៅពេលជ្រើសរើសផ្ទះរបស់អ្នក ។ មិនថាលោក-អ្នកជ្រើសរើសផ្ទះសម្រាប់ផ្ទាល់ខ្លួន ឬ មានអ្នកប្រឹក្សាយោបល់ជូនលោក-អ្នកគួរពិចារណាឲ្យបានស៊ីជម្រៅលើចំណុចសំខាន់ៗមួយចំនួនទៀតដែលអាចធ្វើឱ្យមានភាពខុសគ្នារវាងកន្លែងរស់នៅធម្មតានិងផ្ទះក្នុងក្តីស្រមៃរបស់អ្នក។

  1. ជ្រើសរើសកន្លែងសម្រាប់រស់នៅ ធ្វើការ/សិក្សា និងកំសាន្ត

 

ជាក់ស្តែងកាលពីពេលបិទខ្ទប់នៅពេលជំងឺកូវីដរាតត្បាតកន្លងមកនេះបានធ្វើឲ្យផ្ទះក្លាយជាទីកន្លែងសំខាន់បំផុតដែលយើងចំណាយពេលវេលាច្រើននៅទីនោះសម្រាប់ការស្នាក់នៅ ធ្វើការ(ពីផ្ទះ) ការកំសាន្ត… ដូច្នេះលោក-អ្នកគប្បីជ្រើសរើសផ្ទះណាដែលមានទីធ្លាដែលអាចបម្រើគោលបំណងជាច្រើន និងអាចបំពេញតម្រូវការផ្សេងៗពេញមួយថ្ងៃ។វាក៏សំខាន់ផងដែរប្រសិនបើ លោក-អ្នកមានក្រុមគ្រួសារ និងមិត្តភក្តិមកលេង ហើយលោក-អ្នកមានផ្ទះធំទូលាយគ្រប់គ្រាន់និងមានកន្លែងទទួលទានអាហារ សម្រាប់ទទួលភ្ញៀវនាពេលអនាគតរបស់លោក-អ្នក ។

 

ប្រសិនបើលោក-អ្នកមានកូនឬ មានគម្រោងនាំឪពុក-ម្តាយក្មេក ឬសាច់ញាតិ​មករស់នៅជាមួយក្នុងបន្ទុក លោក-អ្នកអាចនឹងចង់មានកន្លែងធំទូលាយនិងបន្ទប់បន្ថែម ឬ មានបន្ទប់ឡៅតឿដែលអាចឱ្យលោក-អ្នករស់នៅជិត អាចមើលថែទាំឪពុក-ម្តាយក្មេក ឬ សាច់ញាតិក្នុងផ្ទះជាមួយគ្នាបាន ។

  1. ស្មារតីសហគមន៍

 

សម្រាប់អ្នករស់នៅសម័យទំនើប ផ្ទះមិនមែនគ្រាន់តែជាកន្លែងសម្រាកនិងទទួលទានអាហារក្រោយពេលធ្វើការនោះទេ។អ្នកជំនាញខាងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនយល់ថា អ្នករស់នៅក៏ត្រូវការមានទំនាក់ទំនងសង្គមនិងចូលរួមជាមួយសហគមន៍ ឬអ្នកជិតខាងរបស់ខ្លួនផងដែរ ដើម្បីធ្វើឱ្យពួកគេមានភាពកក់ក្តៅស្និទ្ធស្នាល និងភាពជាម្ចាស់លំនៅដ្ឋាន ។សេវាជំនួយបន្ថែមផ្សេងៗល្អ និង អ្នកជិតខាងល្អ ឬសហគមន៍ដែលពួកគាត់រស់នៅជាមួយបៀបដូចជាក្រុមគ្រួសារក៏ជាគន្លឹះនៃសុខុមាលភាពសម្រាប់បុគ្គលដែលរស់នៅទីនោះ និង សម្រាប់គ្រួសារពួកគេផងដែរ ។

 

លោក-អ្នកគួរស្វែងរកលំនៅដ្ឋានណាដែលមានសួនសហគមន៍ធម្មជាតិបៃតង។ គោលបំណងនៃការបង្កើតសួនសហគមន៍ទាំងនេះដើម្បីសម្រាប់រៀបចំកម្មវិធី ឬ ព្រឹត្តិការណ៍និងសកម្មភាពកំសាន្តផ្សេងៗនៅចុងសប្តាហ៍ ដើម្បីឲ្យអ្នករស់នៅបាន ឬអ្នកជិតខាងមកជួបជុំគ្នា ស្គាល់និងរាប់អានគ្នា បង្កើនទំនាក់ទំនងល្អរវាងគ្នា នឹងគ្នា។

 

  1. ​ស្គាល់ពីអ្នកគ្រប់គ្រងអចលនទ្រព្យរបស់អ្នក

 

សម្រាប់ការរស់នៅក្នុងអាផាតមិនជារឿយៗ អ្នកផ្តល់សេវាគ្រប់គ្រងអគារគឺជាគន្លឹះសំខាន់បំផុតដែលធ្វើឲ្យលោក-អ្នកចង់បន្តរស់នៅក្នុងអាផាតមិននោះបន្តទៀតឬ ផ្លាស់ប្តូរកន្លែងរស់នៅ ។លោក-អ្នកគប្បីជួបជាមួយក្រុមអ្នកផ្តល់សេវាគ្រប់គ្រងអគារដើម្បីស្វែងយល់អំពីការបម្រើសេវាអតិថិជនតើពួកគេយកចិត្តទុកដាក់ចំពោះអតិថិជនដែលកំពុងរស់នៅទីនោះដែរឬ ទេ ? តើពួកគេអត់ធ្មត់ ខ្នះខ្នែងយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហានិងឆ្លើយតបជូនអតិថិជនយ៉ាង ឆាប់រហ័ស និង សមរម្យដែរ ឬ ទេ? ប្រសិនបើគេយកចិត្តទុកដាក់ចំពោះអតិថិជនមែននោះលោក-អ្នកអាចរំពឹងថានឹងទទួលបានការយកចិត្តទុកដាក់ដូចគ្នា នៅពេលដែលលោក-អ្នកត្រូវការជំនួយ។

 

4. មើលលក្ខណៈពិសេសបន្ថែម: គ្រឿងបរិក្ខារនិងសម្ភារ:

 

ជាការពិតណាស់ ក្នុងអំឡុងពេលស្វែងរកលំនៅដ្ឋាន លោក-អ្នកបានសួរសំណួរនិង ទាមទារចង់បានអត្ថប្រយោជន៍ជាច្រើនរួចហើយរហូតដល់លោក-អ្នក សម្រេចចិត្តចុងក្រោយជ្រើសរើសច្បាស់លាស់។ ប៉ុន្តែ សូមប្រាកដថា អាផាតមិនដែលលោក-អ្នករស់នៅ គួរមានគ្រឿងបរិក្ខារគ្រប់គ្រាន់ដូចជា៖ អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់យូហ្គា ទីធ្លាសួនច្បារសហគមន៍ និងចំណតរថយន្តជាដើម ។ នេះគឺជាផ្តល់អត្ថប្រយោជន៍មួយកម្រិតទៀត បន្ថែមទៅលើបន្ទប់ស្នាក់នៅរបស់លោក-អ្នកដើម្បីឲ្យការរស់នៅរបស់លោក-អ្នកមានផាសុកភាព និង សុភមង្គល ។​

 

តើលោក-អ្នកកំពុងស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកមែនទេ? សូមទំនាក់ទំនងអ្នកប្រឹក្សាយោបល់នៅធី​ ខេ សេនត្រល អាផាតមិនដោយទាក់ទងមកយើងខ្ញុំតាមទូរស័ព្ទលេខ:

+855 (0) 23 883 716, +855 (0) 15 631 168 , +855(0) 85 631 168 ឬ

ហ្វេសប៊ុកផេក : TKCentral

គេហទំព័រ: www.tkcentral.com.kh

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។