ការកសាងកន្លែងដ៏ល្អប្រសើរជាងមុនសម្រាប់ការងារ ការរស់នៅ និង ការកំសាន្ត

ជាមួយនឹងការអភិវឌ្ឍន៍ដែលកំពុងមានការកើនឡើងខ្លាំងខាងផ្នែកសេវាកម្មការិយាល័យពាណិជ្ជកម្ម និងអាផាតមិននៅក្នុងទីផ្សារ អ្នកស្នាក់នៅ និងអ្នកជួលចាប់ផ្តើមរំពឹង និងមានតម្រូវការកាន់តែច្រើនសម្រាប់កន្លែងដែលពួកគេរស់នៅ។ សព្វថ្ងៃនេះ ទីកន្លែងដែលជំរុញទំនាក់ទំនងក្នុង សហគមន៍ ឲ្យមានសុខុមាលភាពល្អ ត្រូវបានគេមើលឃើញថាជាកន្លែងដែលផ្ដល់តម្លៃបន្ថែមសម្រាប់ជីវិតគួរឲ្យចង់រស់នៅ។

ការកសាងកន្លែងដ៏ល្អប្រសើរជាងមុនសម្រាប់ការងារ ការរស់នៅ និង ការកំសាន្ត

ជាមួយនឹងការអភិវឌ្ឍន៍ដែលកំពុងមានការកើនឡើងខ្លាំងខាងផ្នែកសេវាកម្មការិយាល័យពាណិជ្ជកម្មនិងអាផាតមិននៅក្នុងទីផ្សារ អ្នកស្នាក់នៅ និងអ្នកជួលចាប់ផ្តើមរំពឹង និងមានតម្រូវការកាន់តែច្រើនសម្រាប់កន្លែងដែលពួកគេរស់នៅ។ សព្វថ្ងៃនេះ ទីកន្លែងដែលជំរុញទំនាក់ទំនងក្នុង សហគមន៍ ឲ្យមានសុខុមាលភាពល្អ ត្រូវបានគេមើលឃើញថាជាកន្លែងដែលផ្ដល់តម្លៃបន្ថែមសម្រាប់ជីវិតគួរឲ្យចង់រស់នៅ។

 

ជាការឆ្លើយតប មានស្ថាបត្យករជាច្រើនចាប់ផ្តើមពិនិត្យមើលថាតើត្រូវរចនាបែបណាដើម្បីកសាងកន្លែងល្អប្រសើរជាងមុនសម្រាប់មនុស្ស ការងារ ការរស់នៅ ការកំសាន្ត និងជីវិតប្រចាំថ្ងៃ។ មនុស្សជាច្រើនបាននឹងកំពុងងាកទៅរកការរចនាទាំងឡាយណាដែលផ្តោតលើតម្រូវការជាក់ស្តែងរបស់មនុស្ស ដែលអាចបង្កើនបទពិសោធន៍រស់នៅថ្មីថែមមួយកម្រិតទៀត។

បច្ចុប្បន្នមានការយល់ដឹងច្រើនអំពីតួនាទីដ៏សំខាន់របស់បរិស្ថាន ដែលបង្កើតឲ្យមានសុខុមាលភាពសម្រាប់មនុស្ស មិនថាផ្លូវចិត្ត ឬផ្លូវកាយនោះទេ ព្រមទាំងការយល់ដឹងច្រើនផងដែរអំពីផលប៉ះពាល់រវាងកន្លែងរស់នៅ ក៏ដូចជាផលិតភាពការងារ។ ទាំងអស់នេះគឺជាថាមពលនៃការរចនា ដែលការរចនានេះហើយ បានផ្តល់សារៈសំខាន់បំផុតដល់សុខុមាលភាពរបស់មនុស្ស ហើយស្ថាបត្យករត្រូវមានការគិតគូរយ៉ាងហ្មត់ចត់ និងត្រូវយកការរចនា ជាការងារអាទិភាពជាង ការរៀបចំផែនសាងសង់និងការអភិវឌ្ឍន៍។

ដូច្នេះ​តើ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​កសាង​កន្លែង​ល្អ​ប្រសើរ​សម្រាប់​មនុស្ស?

 

ការរចនាបែបជីវសាស្រ្ត

ការរចនាបែបជីវសាស្រ្តគឺជាការរចនាផ្នែកខាងក្នុង និងខាងក្រៅនៃអគារដែលរួមបញ្ចូលធម្មជាតិដូចជា រុក្ខជាតិបៃតង ពន្លឺធម្មជាតិ ខ្យល់ និងទឹករួមបញ្ចូលគ្នា។ សសរស្តម្ភនៃការរចនាបែបជីវសាស្រ្តគឺជាជំនឿដែលឈរលើមូលដ្ឋានថា ធម្មជាតិលើកកំពស់គុណភាពជីវិតរបស់យើងតាមរយៈការព្យាបាលរាងកាយ ចិត្ត និង វិញ្ញាណ ដែលនាំទៅរកផលិតភាព និងការច្នៃប្រឌិតកាន់តែច្រើន។ ឧទាហរណ៍ជាក់ស្តែងនៅ សួនសហគមន៍ ដែលមានទីតាំងនៅជាន់ទី ៣ នៃ ធី ខេ សេនត្រល ដែលផ្តល់ជូនអ្នកជួល និងអ្នកស្នាក់នៅ នូវឱកាសដ៏កម្រមួយក្នុងការបញ្ជ្រាបខ្លួនជាមួយធម្មជាតិដើម្បីសម្រាកដោយពុំចាំបាច់ដើរចេញពីការិយាល័យរបស់ពួកគេ។

 

សម្ភារៈបរិក្ខារដែលមានការរចនាយ៉ាងល្អប្រសើរប្រសើរ

ការរចនាដែលបំពេញតម្រូវការ និងបំណងប្រាថ្នារបស់សហគមន៍ទាក់ទងនឹងគ្រឿងបរិក្ខារ នឹងជួយលើកកម្ពស់សកម្មភាព និង ទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន។ ឧទាហរណ៍មួយចំនួនមានដូចការបង្កើតតំបន់សហគមន៍ខាងក្រៅ កន្លែងបរិភោគអាហារ បន្ទប់កម្សាន្ត អាងហែលទឹក កន្លែងអង្គុយលេង កន្លែងសាច់អាំង សួនកុមារ ឬបន្ទប់អានសៀវភៅដែលអាចជម្រុញ និងជួយគាំទ្រដល់សុខភាព​ផ្លូវកាយ និងផ្លូវចិត្ត។

ទោះបីជាពិភពលោកនៅតែបន្តឆ្ពោះទៅរកបច្ចេកវិទ្យា និងប្រព័ន្ធឌីជីថល  ប៉ុន្តែមនុស្សនៅតែត្រូវការទំនាក់ទំនងដោយការជួបជុំផ្ទាល់។ តាមរយៈការសិក្សាអំពីការអនុវត្ត និងគោលការណ៍ដែលផ្តោតលើមនុស្ស អ្នកអភិវឌ្ឍន៍អាចបង្កើតកន្លែងល្អប្រសើរ និងគិតគូរបានល្អ ដែលជួយមនុស្សឱ្យរស់នៅក្នុងជីវិតប្រកបដោយតុល្យភាព។

ចុះអ្នកវិញ តើអ្នកមានបានស្រមៃមើលកន្លែងដ៏ល្អឥតខ្ចោះដែលអ្នកចង់រស់នៅ ធ្វើការ និងសម្រាកដែរឬទេ?​

ដោយផ្តោតសំខាន់ទៅលើសហគមន៍​ ធី ខេ សេនត្រល ត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន ផាប៊ូរី  អ៊ិនវេសម៉ិន ដែលជាអគារអភិវឌ្ឍចម្រុះដែលមានតូបលក់ទំនិញ ការិយាល័យពាណិជ្ជកម្ម និងអាផាតមិនដែលពោរពេញដោយរុក្ខជាតិបៃតង ព្រមទាំងមានសម្ភារៈបរិក្ខារជាច្រើនដើម្បីបំពេញតម្រូវការសុខុមាលភាព និងតុល្យភាពក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក ។

សម្រាប់​ព័ត៌មាន​បន្ថែម ឬ​មកមើ់លនូវកន្លែងដោយផ្ទាល់ ​សូមទាក់ទង​មក​ក្រុមការងារ​យើងខ្ញុំ​តាម​រយៈ​លេខ ០២៣ ៨៨៣ ៧១៦ ឬ ០១៥ ៦៣១ ១៦៨។

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។