នៅថ្ងៃទី០៥ ខែកុម្ភៈ ២០២១ ក្រុមហ៊ុន ផា ប៊ូ រីមានកិត្តិយសក្នុងការរៀបចំកម្មវិធី TK Central VIP Corporate Night នៅសាលលំហែចម្រុះជាន់ទី១៥ ដើម្បីជាការស្វាគមន៍ ក៏ដូចជាការបើកឱកាសដល់អ្នកចូលរួមមកទស្សនកិច្ចគម្រោងអគារពាណិជ្ចកម្មចម្រុះធី ខេ សេនត្រល ថ្មីរបស់ខ្លួន។
លោក James Hodge នាយកគ្រប់គ្រងក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយជាមួយនឹងលទ្ធផលដែលទទួលបានពីកម្មវិធីTK Central VIP Corporate Night។ ក្នុងនោះផងដែរ យើងឃើញថា មានការចូលរួមពីភ្ញៀវកិតិ្តយសជាច្រើនដែលជាជំហានវិជ្ជមានមួយ។ គម្រោងមួយនេះត្រូវបាន សាងសង់ឡើងយ៉ាងម៉ត់ចត់ និងច្បាស់លាស់ចាប់តាំងពីចំណុចចាប់ផ្តើមនៃការបើកការដ្ឋានដោយក្នុងនោះមានផ្តល់ជូនការប្រើប្រាស់ ដែលពោរពេញទៅដោយលក្ខណៈពិសេស សាកសមជាមួយទីក្រុងភ្នំពេញដ៏ទំនើប»។
លោកបានបន្ថែមទៀតថា៖ «CBRECambodia ពិតជាមានមោទនភាពដែលអាចក្លាយខ្លូនទៅជាភ្នាក់ងារតែមួយគត់ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យសម្រាប់អគារធី ខេ សេនត្រល ដែលជាគម្រោងមួយក្នុងចំណោមគម្រោងល្អៗជាច្រើន ទៀតនៅក្នុងទីក្រុងភ្នំពេញហើយភាពជោគជ័យដែលអាចបន្តរហូតមកដល់បច្ចុប្បន្ននេះ គឺជាសក្ខីភាពដ៏អស្ចារ្យ»។
ដោយផ្តោតសំខាន់ទៅលើគុណភាពស្តង់ដារ និងការរស់នៅបែបសហគមន៍ធី ខេ សេនត្រល ត្រូវបានសាងសង់ឡើងជាមួយនឹងចក្ខុវិស័យធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ មានទីតាំងស្ថិតនៅចំកណ្តាលខណ្ឌទួលគោកធី ខេ សេនត្រល មានរចនាបថដ៏ទំនើបក្នុងនោះរួមមានអគារការិយាល័យដែលមានទំហំធំ និងមានភាពបត់បែនទៅតាមតម្រូវការអាផាតមិនសេវាកម្ម ដែលបំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ ហាងទំនិញដែលមានកម្ពស់៥ជាន់ សួនសហគមន៍លើអគារព្រមទាំងផ្តល់ជូននូវចំណតយានយន្តធំទូលាយផងដែរ។
ជាមួយលក្ខណៈពិសេសទាំងអស់នេះ ធី ខេ សេនត្រល អាចបំពេញបាននូវគ្រប់តម្រូវការនិងជាជម្រើសដ៏សក្តិសមបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក ។