សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ Core Studio Pilates មកកាន់អគារធី ខេ សេនត្រល

ចូលរួមជាមួយយើងក្នុងការស្វាគមន៍ Core Studio Pilates មកកាន់អគារធី ខេ សេនត្រល! ស្ទូឌីយោ Pilates ដ៏ស្រស់ស្អាតអស្ចារ្យនេះនាំមកនូវការផ្តោតលើសុខភាពផ្លូវកាយ និងការសំរាកលំហែផ្លូវចិត្ត ដោយផ្តល់ជូននូវថ្នាក់ផ្សេងៗដែលតម្រូវទៅតាមកម្រិតកាយសម្បទាទាំងអស់។

មានទីតាំងនៅជាន់ទី2 នៃធី ខេ សេនត្រល Core Studio Pilates ផ្តល់នូវទីតាំងដ៏កក់ក្តៅ ទំនើបនិងទាក់ទាញ ដែលអាចពង្រឹងស្នូលរបស់អ្នក បង្កើនភាពបត់បែន និងសុខុមាលភាពទូទៅ។ គ្រូជំនាញរបស់ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីណែនាំលោកអ្នកក្នុងដំណើររបស់អ្នក មិនថាអ្នកមានបទពិសោធន៍ទៅលើ Pilates ឬទើបបតែបានហាត់ថ្មីថ្មោងនោះទេ។

វត្តមានរបស់ Core Studio Pilates បានបំពេញបន្ថែមយ៉ាងល្អឥតខ្ចោះនូវសេវាកម្មចម្រុះរបស់យើង និងស្របតាមគោលដៅរបស់យើងក្នុងការជំរុញសហគមន៍ដែលមានលក្ខណៈទូលំទូលាយ និងសម្បូរបែប។ ឥឡូវនេះ អ្នកដែលចូលចិត្តហាត់ Pilates មានកន្លែងពិសេសមួយ ដើម្បីបង្កើនកាយសម្បទារបស់ពួកគេ ខណៈពេលដែលរីករាយនឹងបរិយាកាសដ៏រស់រវើករបស់ ធី ខេ សេនត្រល។

សម្រាប់ព័ត៌មានបន្ថែមអំពី ធី ខេ សេនត្រល និងសេវាកម្មរបស់យើង សូមចូលទៅកាន់គេហទំព័រ www.tkcentral.com (http://www.tkcentral.com)

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។