សូមស្វាគមន៍ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌាមកកាន់អគារធី ខេ សេនត្រល

ធី ខេ សេនត្រល ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការសូមស្វាគមន៍ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ដែលបានបើកទីស្នាក់ការរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីគាំទ្រដល់ក្រុមការងាររបស់ខ្លួនដែលកំពុងតែរីកចម្រើនឥតឈប់ឈរនិងផ្តល់សេវាដល់អតិថិជនកម្ពុជាឲ្យបានកាន់តែល្អប្រសើរ។

ការប្តូរមកកាន់ទីតាំងថ្មីស្ថិតនៅធី ខេ សេនត្រលនេះនឹងជួយឲ្យ មេនូឡាយហ្វ៍ បន្តផ្តល់ផលិតផល និងសេវាប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារកម្ពុជាតាមរយៈការផ្តល់បរិយាកាសការងារបែបសម័យទំនើប ព្រោះបរិយាកាសការងារល្អ នឹងជួយឲ្យកិច្ចសហប្រតិបត្តិការប្រកបដោយនវានុវត្តន៍និងការអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ។

ធី ខេ សេនត្រល មានទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃខណ្ឌទួលគោកដែលជាតំបន់កំពុងតែមានការអភិវឌ្ឍខ្លាំងនៅរាជធានីភ្នំពេញ។

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។

News

July 1, 2024

សូមស្វាគមន៍ Serei មកកាន់អគារធី ខេ សេនត្រល

ធី ខេ សេនត្រល មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំលោកអ្នកមកស្គាល់ Serei ជាទីតាំងការិយាល័យដែលមានលក្ខណៈទំនើបនិងសម្បូរបែប ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងស្វែងរកបទពិសោធន៍ទំនើបកម្រិតខ្ពស់ សម្រាប់ផលិតភាពកាន់តែប្រសើរឡើង។ ស្ថិតនៅចំកណ្តាលខណ្ឌទួលគោក មានចម្ងាយប៉ុន្មាននាទីពីកន្លែងទទួលទានអាហារ ការកម្សាន្ត និងកន្លែងលក់ទំនិញជាច្រើន Serei ផ្តល់នូវកន្លែងដែលមានមុខងារខ្ពស់ បំពេញតាមតម្រូវការរបស់អ្នក​ និង​ផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងគ្រឿងបរិក្ខារលំដាប់ពិភពលោកដែលប្រណិត និងទាន់សម័យ។