សូមស្វាគមន៍ចំពោះ PARISA មកកាន់អគារធី ខេ សេនត្រល

ពួកយើងពិតជាភាពរំភើបក្នុងការប្រកាសពីការមកដល់របស់ PARISA នៅធី ខេ សេនត្រល។ ហាងដ៏ប្រណិតនេះមានឯកទេសក្នុងការរៀបចំការរចនាប្លែកៗ និងគួរឲ្យទាក់ទាញសម្រាប់រ៉ូបកូនក្រមុំ និងឈុតចូលរួមកម្មពីធីពេលល្ងាចផ្សេងៗ ដែលសាកសមឥតខ្ចោះសម្រាប់លោកអ្នកដែលស្វែងរកភាពប្រណីត ថ្លៃថ្នូរ និងទាន់សម័យ។

មិនថាលោកអ្នកកំពុងស្វែងរកឈុតដែលមានលក្ខណៈបែបបុរាណ ឬទាន់សម័យនោះទេ PARISA ផ្តល់ជូននូវសំលៀកបំពាក់ដែលធ្វើឱ្យគ្រប់ពេលវេលាមិនអាចបំភ្លេចបាន។ 

យើងសូមអញ្ជើញលោកអ្នកមកកាន់ PARISA ដែលស្ថិតនៅជាន់ទី 1 នៃអគារធី ខេ សេនត្រល និងស្វែងយល់ពីភាពសម្យូរបែប រីករាយជាមួយសេវាកម្មរួសរាយរាក់ទាក់ និងការរចនាដ៏សក្តិសមឥតខ្ចោះសម្រាប់អ្នក!

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។

News

July 1, 2024

សូមស្វាគមន៍ Serei មកកាន់អគារធី ខេ សេនត្រល

ធី ខេ សេនត្រល មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំលោកអ្នកមកស្គាល់ Serei ជាទីតាំងការិយាល័យដែលមានលក្ខណៈទំនើបនិងសម្បូរបែប ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងស្វែងរកបទពិសោធន៍ទំនើបកម្រិតខ្ពស់ សម្រាប់ផលិតភាពកាន់តែប្រសើរឡើង។ ស្ថិតនៅចំកណ្តាលខណ្ឌទួលគោក មានចម្ងាយប៉ុន្មាននាទីពីកន្លែងទទួលទានអាហារ ការកម្សាន្ត និងកន្លែងលក់ទំនិញជាច្រើន Serei ផ្តល់នូវកន្លែងដែលមានមុខងារខ្ពស់ បំពេញតាមតម្រូវការរបស់អ្នក​ និង​ផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងគ្រឿងបរិក្ខារលំដាប់ពិភពលោកដែលប្រណិត និងទាន់សម័យ។