សូមស្វាគមន៍ក្រុមហ៊ុន Hellmann Cambodia មកកាន់អគារធី ខេ សេនត្រល

យើងមានសេចក្តីសោមនស្សក្នុងការប្រកាសថា Hellmann Cambodia បានផ្លាស់ប្តូរទីតាំងការិយាល័យជាផ្លូវការមកកាន់ ធី ខេ សេនត្រល។

Hellmann គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងផ្នែកភស្តុភារ ដោយផ្តល់នូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីបំពេញសន្ទុះតម្រូវការនៃអាជីវកម្មទូទាំងពិភពលោក។ ជាមួយនឹងការផ្តោតយ៉ាងខ្លាំងលើឌីជីថលភាវូបនីយកម្ម និងគុណភាព Hellmann បង្កើនប្រសិទ្ធភាពសង្វាក់ផ្គត់ផ្គង់ជាអតិបរមា និងប្រកបដោយទំនុកចិត្ត។

Hellmann Cambodia មានទីតាំងនៅជាន់ទី 7 នៃ ធី ខេ សេនត្រល ជាអគារពាណិជ្ជកម្មចម្រុះ ដែលជំរុញនិងគាំទ្រដល់ការរីកចម្រើន, ការផ្សាភ្ជាប់ជាមួយដៃគូអាជីវកម្ម និងប្រសិទ្ធភាពក្នុងប្រតិបត្តិការការងារ។ 

TK Central ផ្តល់ជូននូវទីតាំងការិយាល័យទំនើប សមស្របនឹងតម្រូវការរបស់សហគ្រាសឈានមុខ។

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។

News

July 1, 2024

សូមស្វាគមន៍ Serei មកកាន់អគារធី ខេ សេនត្រល

ធី ខេ សេនត្រល មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំលោកអ្នកមកស្គាល់ Serei ជាទីតាំងការិយាល័យដែលមានលក្ខណៈទំនើបនិងសម្បូរបែប ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងស្វែងរកបទពិសោធន៍ទំនើបកម្រិតខ្ពស់ សម្រាប់ផលិតភាពកាន់តែប្រសើរឡើង។ ស្ថិតនៅចំកណ្តាលខណ្ឌទួលគោក មានចម្ងាយប៉ុន្មាននាទីពីកន្លែងទទួលទានអាហារ ការកម្សាន្ត និងកន្លែងលក់ទំនិញជាច្រើន Serei ផ្តល់នូវកន្លែងដែលមានមុខងារខ្ពស់ បំពេញតាមតម្រូវការរបស់អ្នក​ និង​ផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងគ្រឿងបរិក្ខារលំដាប់ពិភពលោកដែលប្រណិត និងទាន់សម័យ។