ធីខេ សេនត្រល​ ឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជាលើការអភិវឌ្ឍចម្រុះដ៏ល្អបំផុតប្រចាំឆ្នាំ ២០២២

ក្នុងនាមក្រុមការងារក្រុមហ៊ុនផាប៊ូរី អ៊ិនវេសម៉ិន យើងពិតជាមានមោទនភាពសូមប្រកាសថា ធីខេ សេនត្រល ឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជាលើការអភិវឌ្ឍន៍ចម្រុះដ៏ល្អបំផុតប្រចាំឆ្នាំ ២០២២ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ(CREA)ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ០៧ ខែមេសា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងនាមក្រុមការងារក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន យើងពិតជាមានមោទនភាពសូមប្រកាសថា ធីខេ សេនត្រល ឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជាលើការអភិវឌ្ឍន៍ចម្រុះដ៏ល្អបំផុតប្រចាំឆ្នាំ ២០២២ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ(CREA)ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី ០៧ ខែមេសា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

នាយកប្រតិបត្តិក្រុមហ៊ុនផាប៊ូរី អ៊ិនវេសម៉ិន លោក តែ វង្សឆាយ មានប្រសាសន៍ថា “យើងពិតជាមានកិត្តិយសណាស់ក្នុងការឈ្នះពានរង្វាន់នេះវាគឺជាការទទួលស្គាល់ដ៏អស្ចារ្យនៃការខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅរកចក្ខុវិស័យអចលនទ្រព្យនៅកម្ពុជា។

CREA2022​ ត្រូវបានរៀបចំដោយ Realestate.com.kh សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គឺជាកម្មវិធីប្រារព្ធប្រចាំឆ្នាំដើម្បីទទួលស្គាល់ឧត្តមភាពនៅកម្ពុជានិងដើម្បីថ្លែងអំណរគុណដល់ភ្នាក់ងារឈានមុខក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យកម្ពុជា។

ជាមួយនឹងអ្នកតែងតាំងជាង១០០ នាក់ និង ៦០ បេក្ខភាព មកពី អ្នកអភិវឌ្ឍន៍ និងភ្នាក់ងារឈានមុខគេរបស់ប្រទេសកម្ពុជាយើងមានកិត្តិយសដែលបានចូលរួមនៅក្នុងឱកាសនេះ ហើយចូលរួមអបអរសាទរអ្នកឈ្នះទាំងអស់សម្រាប់សមិទ្ធផលរបស់ពួកគេ។

សម្រាប់​ព័ត៌មាន​បន្ថែមឬ​មកពិនិត្យមើលនូវកន្លែងដោយផ្ទាល់ ​សូមទាក់ទង​មក​ក្រុមការងារ​យើងខ្ញុំ​តាម​រយៈ​លេខ០២៣ ៨៨៣ ៧១៦ ឬ ០១៥ ៦៣១ ១៦៨។

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។