សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ EcoRing Cambodia មកកាន់អគារធី ខេ សេនត្រល

យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការមកដល់នៃ EcoRing Cambodia នៅធី ខេ សេនត្រល។

ជាសាខារបស់ EcoRing Co., Ltd. របស់ប្រទេសជប៉ុន, EcoRing Cambodia គឺជាក្រុមហ៊ុនដ៏គួរឲ្យទុកចិត្តមួយ នៅក្នុងការវាយតម្លៃនិងទិញលក់ទំនិញកម្មសិទ្ធដើម ប្រកបដោយគុណភាពចាប់តាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ក្នុងនាមជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលផ្តល់សេវាកម្មទិញយកមកវិញនូវទំនិញពីប្រ៊េនល្បីៗ

ពួកគេបានជួយផ្សាភ្ជាប់ទំនិញដើមជាមួយនឹងអ្នកប្រើប្រាស់ថ្មី។ ការប្តេជ្ញាចិត្តចំពោះភាពពិតប្រាកដ រួមទាំងនិរន្តរភាព ពួកគេផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលគាំទ្រចូលចិត្តនូវវិស័យទិញលក់ទំនិញនិងម៉ូដទាន់សម័យ។

EcoRing Cambodia មានទីតាំងនៅជាន់ទី ៩ នៃធី ខេ សេន ត្រល ជាអគារពាណិជ្ជកម្មចម្រុះ ដែលជំរុញគាំទ្រដល់ការផ្សាភ្ជាប់ជាមួយដៃគូអាជីវកម្ម និងភាពងាយស្រួលក្នុងប្រតិបត្តិការការងារ។

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។

News

July 1, 2024

សូមស្វាគមន៍ Serei មកកាន់អគារធី ខេ សេនត្រល

ធី ខេ សេនត្រល មានសេចក្តីសោមនស្សរីករាយក្នុងការណែនាំលោកអ្នកមកស្គាល់ Serei ជាទីតាំងការិយាល័យដែលមានលក្ខណៈទំនើបនិងសម្បូរបែប ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងស្វែងរកបទពិសោធន៍ទំនើបកម្រិតខ្ពស់ សម្រាប់ផលិតភាពកាន់តែប្រសើរឡើង។ ស្ថិតនៅចំកណ្តាលខណ្ឌទួលគោក មានចម្ងាយប៉ុន្មាននាទីពីកន្លែងទទួលទានអាហារ ការកម្សាន្ត និងកន្លែងលក់ទំនិញជាច្រើន Serei ផ្តល់នូវកន្លែងដែលមានមុខងារខ្ពស់ បំពេញតាមតម្រូវការរបស់អ្នក​ និង​ផ្តល់នូវភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងគ្រឿងបរិក្ខារលំដាប់ពិភពលោកដែលប្រណិត និងទាន់សម័យ។