ការនៅឆ្ងាយពីផ្ទះ

សម្រាប់អ្នកធ្វើដំណើរជាលក្ខណៈអាជីវកម្ម និងអ្នកធ្វើដំណើរតាមយន្តហោះដែលស្វែងរកទីកន្លែងស្នាក់នៅរយៈពេលយូរនឹងអស់ក្តីបារម្ភជាមួយការស្នាក់នៅទីនេះព្រោះ អាផាតមិនរបស់ធីខេ សេនត្រល នឹងផ្តល់ជូនលោកអ្នកនូវ ផាសុកភាពពេញលេញមិនអាចបំភ្លេចបាន។

ធីខេ សេនត្រល អាផាតមិន៖ការនៅឆ្ងាយពីផ្ទះ

សម្រាប់អ្នកធ្វើដំណើរជាលក្ខណៈអាជីវកម្មនិងអ្នកធ្វើដំណើរតាមយន្តហោះដែលស្វែងរកទីកន្លែងស្នាក់នៅរយៈពេលយូរ នឹងអស់បារម្ភជាមួយការស្នាក់នៅទីនេះព្រោះទីកន្លែងនេះពោរពេញដោយផាសុកភាពដែលធ្វើអោយបំភ្លេចមិនបាន។ សម្រាប់កិច្ចប្រជុំសំខាន់ៗឬការធ្វើដំណើរកំសាន្តទៅក្រៅទីក្រុង ការជ្រើសរើស កន្លែងស្នាក់នៅដែលមានភាពស្ងប់ស្ងាត់គឺជាជម្រើសដ៏ប្រសើរបំផុត។

ទីក្រុងភ្នំពេញជាទីក្រុងដ៏រស់រវើក និងចម្រុះពណ៌ដែលសម្បូរទៅដោយវប្បធម៌និងប្រវត្តិសាស្ត្រ។ នៅទីនេះលោកអ្នកមានឱកាសស្វែងយល់ពីទីក្រុងទិញទំនិញ បរិភោគអាហារ និងភេសជ្ជៈផ្សេងៗ។  នៅចំកណ្តាលនៃទីតាំងទាំងអស់នោះគឺ ធីខេ សេនត្រល ជាអគារអភិវឌ្ឍន៍ចម្រុះ ដែលបានឈ្នះពានរង្វាន់អចលនវត្ថុកម្ពុជាលើការអភិវឌ្ឍន៍ចម្រុះ ផ្តល់ជូនអ្នកស្នាក់នៅសុវត្ថិភាពខ្ពស់ និងសន្តិភាព មានភាពងាយស្រួលក្នុងការរស់នៅ។លើសពីនេះទៅទៀត លោកអ្នកអាចស្វែងរកទីតាំងសំខាន់ៗដូចជាប្រាសាទប្រវត្តិសាស្ត្រ និងផ្សារទំនើបភោជនីយដ្ឋានសហគមន៍ ហាងលក់រាយ និងហាងកាហ្វជាច្រើនជុំវិញរាជធានីភ្នំពេញ។​

ធីខេ សេនត្រល អាផាតមិនផ្តល់ជូនលោកអ្នកនូវកន្លែងស្នាក់នៅប្រកបដោយផាសុកភាព និងប្រណិតភាពជាមួយនឹងទីធ្លារធំទូលាយមានរុក្ខជាតិបៃតង ភ្លើងបំភ្លឺធម្មជាតិ និងខ្យល់អាកាសបរិសុទ្ធ ដែលបង្កើតបរិយាកាសរស់នៅក្នុងទីក្រុងដ៏ស្រស់ស្រាយជូនទៅលោកអ្នក។ និវេសដ្ឋាន គឺជាកន្លែងចាំបាច់របស់អ្នកធ្វើដំណើរលក្ខណៈអាជីវកម្ម អ្នកទេសចរណ៍ ឬគូស្វាមីភរិយាវ័យក្មេង ដែលចង់បានកន្លែងស្នាក់នៅមានទំហំចាប់ពី ៥៣ ម៉ែត្រការ៉េ ដល់ ២២០ ម៉ែត្រការ៉េ មានបន្ទប់គេង បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ និងបន្ទប់ទទួលទានអាហារ ព្រមទាំងមានបំពាក់សម្ភារៈបរិក្ខារយ៉ាងពេញលេញ។ ផ្ទះបាយឯកជន មានអំណោយផលដល់ការជួបជុំ ឬទទួលទានអាហារយ៉ាងស្ងប់ស្ងាត់។ អ្វីដែលកាន់តែពិសេសគឺ បន្ទប់យូនីតនីមួយៗមានយ៉ឯកជនដែលលោកអ្នកអាចទស្សនាទេសភាពទីក្រុងភ្នំពេញនៅពេលថ្ងៃរះ ឬថ្ងៃលិច។

 

ធី ខេ សេនត្រល គឺជាជម្រើសផ្ទះទីពីររបស់លោកអ្នកនឹងផ្តល់ភាពងាយស្រួលដល់អ្នករស់នៅ។ យើងផ្តល់ជូនអ្នករស់នៅនូវគ្រឿងបរិក្ខារទាន់សម័យ អាងហែលទឹកកន្លែងហាត់ប្រាណ សួនច្បារ បន្ទប់ស្ទូឌីយ៉ូ​ បន្ទប់យូហ្គា និងបន្ទប់ស្ទីម​ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅនិងមានទីតាំងដើរត្រឹមតែប៉ុន្មានជំហានប៉ុណ្ណោះនៅ ធីខេ សេនត្រល។

គ្រប់បន្ទប់នីមួយៗត្រូវបានថែទាំ និងសម្អាតជាប្រចាំដោយអ្នកគ្រប់គ្រងនិងបុគ្គលិកដែលធ្វើឲ្យការរស់នៅរបស់អ្នកស្នាក់នៅគ្មានក្តីកង្វល់។  យើងក៏មានកន្លែងចំណតរថយន្ត និងម៉ូតូធំទូលាយនៅក្នុងធី ខេ សេនត្រល ដែលជាអត្ថប្រយោជន៍មួយដល់អ្នករស់នៅផងដែរ។

 

ជាន់នីមួយៗ និងអាផាតមិននៅ ធីខេ សេនត្រល មានបទដ្ឋានសុវត្ថិភាពខ្ពស់បំផុតដែលមានបំពាក់ប្រព័ន្ធការពារអគ្គិភ័យពេញលេញស្របតាមស្ដង់ដាបច្ចេកទេស ព្រមទាំងមានក្រុមសន្តិសុខដែលអាចទុកចិត្តបាន ផ្ដោតលើសុវត្ថិភាព និងសេចក្ដីសុខផ្លូវចិត្តរបស់អ្នកស្នាក់នៅជាអាទិភាព។ អ្នកស្នាក់នៅ ត្រូវបានផ្តល់ជូនប័ណ្ណចេញចូល ដែលអនុញ្ញាតឱ្យអ្នកស្នាក់នៅទស្សនាតាមជាន់ស្នាក់នៅនីមួយៗ ដោយផ្សារភ្ជាប់ អ្នកស្នាក់នៅជាមួយសហគមន៍ថ្មីមួយកាន់តែសម្បូរបែប។ ធីខេ សេនត្រល មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមន្ទីរពេទ្យ និងគ្លីនីកដែលធ្វើឱ្យមានភាពងាយស្រួលដល់អ្នកស្នាក់នៅក្នុងការទទួលបានសេវាសុខាភិបាលទាន់ពេលវេលា ប្រសិនបើមានតម្រូវការ។

 

តើការនៅឆ្ងាយពីផ្ទះមានន័យដូចម្តេច?​វាជាការស្វែងរកលំនៅស្ថានដែលផ្តល់នូវសន្តិភាពនៃផ្លូវចិត្ត និងនាំឱ្យមានស្វែងរកបន្ថែមទៀត។វាក៏ជាកន្លែងមួយដែលធ្វើឲ្យអ្នកស្នាក់នៅបង្កើតទម្លាប់ប្រចាំថ្ងៃ ខណៈដែលសាកល្បងអ្វីថ្មីៗនិងបង្កើតបទពិសោធន៍ថ្មីៗគួរឱ្យចងចាំ។​ វា​ជា​កន្លែង​ដែល​គ្រប់គ្នាត្រទ្បប់មកវិញព្រោះភាពស្ងប់ស្ងាត់របស់វា។

តើនេះស្តាប់ទៅដូចជាផ្ទះដ៏ល្អដែលនៅឆ្ងាយពីផ្ទះមែនទេ?

ពិភាក្សាជាមួយពួកយើងអំពីផ្ទះដ៏ល្អដែលនៅឆ្ងាយពីផ្ទះ​​  ដោយទូរស័ព្ទមកក្រុមការងាររបស់យើងតាមរយៈ 023 883716 ឬ 015 631 168 ឬពិនិត្យមើលគេហទំព័ររបស់យើងនៅទីនេះ  HERE  ហើយតាមដានទំព័រ Facebookរបស់យើងដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត។

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។