ធី ខេសេនត្រល មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ HLS ដែលជាសមាជាជិកថ្មីបំផុតរបស់យើង
ក្រុមការងារធី ខេ សេនត្រល នឹងយកចិត្តទុកដាក់ និងធ្វើការជាមួយលោកអ្នក។
ក្នុងនាមជាNVOCCដែលមានអាជ្ញាប័ណ្ណ ក្រុមហ៊ុន Honor Lane Logistics (HLS) ផ្តោតលើការដឹកជញ្ជូនទំនិញអន្តរជាតិ រួមទាំងការដឹកជញ្ជូនតាមសមុទ្រ (FCL& LCL) និងតាមផ្លូវអាកាសសម្រាប់ទាំងការនាំចូល និងនាំចេញ។
HLS ផ្តល់នូវការគ្របដណ្តប់ផ្នែកដឹកជញ្ជូនទូទាំងពិភពលោក ហើយត្រូវបានជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមកំពូលទាំងដប់នៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រងបរិមាណអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ។
ធី ខេ សេនត្រល បានជួយ HLS ផ្លាស់ទីតាំងរបស់ពួកគេក្នុងរយៈពេលត្រឹមតែ2 សប្តាហ៍ប៉ុណ្ណោះ។
នេះបើតាមការលើកឡើងរបស់លោកទូច សុភី ប្រធានសាខាការិយាល័យ HLS Cambodia, “យើងបានសម្រេចចិត្តជាច្រើនហើយជាចុងបញ្ចប់យើងជ្រើសរើសអគារ ធីខេ សេនត្រល ក្នុងចំណោមអគារការិយាល័យផ្សេងៗនៅក្នុងទីក្រុង ដោយសារ ធី ខេសេនត្រល បានបំពេញតម្រូវការរបស់យើងទាក់ទងនឹងទិដ្ឋភាពដែលពោរពេញទៅដោយភាពទាន់សម័យ និងងាយស្រួលសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើង។ ដោយមានជំនួយ និងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារ ធី ខេ សេនត្រល និងការិយាល័យដែលត្រៀមរួចជាស្រេចសម្រាប់ការងារយើងបានផ្លាស់ប្តូរទីតាំងការិយាល័យរបស់យើងក្នុងរយៈពេលតិចជាងមួយខែ ដោយមិនមានការរំខានដល់ប្រតិបត្តិការអាជីវកម្មរបស់យើងឡើយ»។