សូមស្វាគមន៍ក្រុមហ៊ុន Honor Lane Logistics (HLS)

ក្នុងនាមជាNVOCCដែលមានអាជ្ញាប័ណ្ណ ក្រុមហ៊ុន Honor Lane Logistics (HLS) ផ្តោតលើការដឹកជញ្ជូនទំនិញអន្តរជាតិ រួមទាំងការដឹកជញ្ជូនតាមសមុទ្រ (FCL& LCL) និងតាមផ្លូវអាកាសសម្រាប់ទាំងការនាំចូល និងនាំចេញ។

ធី ខេសេនត្រល មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ HLS ដែលជាសមាជាជិកថ្មីបំផុតរបស់យើង

ក្រុមការងារធី ខេ សេនត្រល នឹងយកចិត្តទុកដាក់ និងធ្វើការជាមួយលោកអ្នក។

ក្នុងនាមជាNVOCCដែលមានអាជ្ញាប័ណ្ណ ក្រុមហ៊ុន Honor Lane Logistics (HLS) ផ្តោតលើការដឹកជញ្ជូនទំនិញអន្តរជាតិ រួមទាំងការដឹកជញ្ជូនតាមសមុទ្រ (FCL& LCL) និងតាមផ្លូវអាកាសសម្រាប់ទាំងការនាំចូល និងនាំចេញ។

HLS ផ្តល់នូវការគ្របដណ្តប់ផ្នែកដឹកជញ្ជូនទូទាំងពិភពលោក ហើយត្រូវបានជាប់ចំណាត់ថ្នាក់មួយក្នុងចំណោមកំពូលទាំងដប់នៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រងបរិមាណអស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ។

ធី ខេ សេនត្រល បានជួយ HLS ផ្លាស់ទីតាំងរបស់ពួកគេក្នុងរយៈពេលត្រឹមតែ2 សប្តាហ៍ប៉ុណ្ណោះ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកទូច សុភី ប្រធាន​សាខា​ការិយាល័យ HLS Cambodia, “យើងបានសម្រេចចិត្តជាច្រើនហើយជាចុងបញ្ចប់យើងជ្រើសរើសអគារ ធីខេ សេនត្រល​ ក្នុងចំណោមអគារការិយាល័យផ្សេងៗនៅក្នុងទីក្រុង ដោយសារ​ ធី ខេសេនត្រល​ បានបំពេញតម្រូវការរបស់យើងទាក់ទងនឹងទិដ្ឋភាពដែលពោរពេញទៅដោយភាពទាន់សម័យ និងងាយស្រួលសម្រាប់ប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់យើង។ ដោយមានជំនួយ និងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារ ធី ខេ សេនត្រល និងការិយាល័យដែលត្រៀមរួចជាស្រេចសម្រាប់ការងារយើងបានផ្លាស់ប្តូរទីតាំងការិយាល័យរបស់យើងក្នុងរយៈពេលតិចជាងមួយខែ ដោយមិនមានការរំខានដល់ប្រតិបត្តិការអាជីវកម្មរបស់យើងឡើយ»។

 

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។