ធី ខេ សេនត្រល ពិតជាមានមោទនភាពយ៉ាងក្រៃលែងក្នុងការសូមស្វាគមន៍ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ដែលបានបើកទីស្នាក់ការរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីគាំទ្រដល់ក្រុមការងាររបស់ខ្លួនដែលកំពុងតែរីកចម្រើនឥតឈប់ឈរនិងផ្តល់សេវាដល់អតិថិជនកម្ពុជាឲ្យបានកាន់តែល្អប្រសើរ។
ការប្តូរមកកាន់ទីតាំងថ្មីស្ថិតនៅធី ខេ សេនត្រលនេះនឹងជួយឲ្យ មេនូឡាយហ្វ៍ បន្តផ្តល់ផលិតផល និងសេវាប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រុមគ្រួសារកម្ពុជាតាមរយៈការផ្តល់បរិយាកាសការងារបែបសម័យទំនើប ព្រោះបរិយាកាសការងារល្អ នឹងជួយឲ្យកិច្ចសហប្រតិបត្តិការប្រកបដោយនវានុវត្តន៍និងការអភិវឌ្ឍប្រកបដោយវិជ្ជាជីវៈ។
ធី ខេ សេនត្រល មានទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃខណ្ឌទួលគោកដែលជាតំបន់កំពុងតែមានការអភិវឌ្ឍខ្លាំងនៅរាជធានីភ្នំពេញ។