អគារ ធី ខេ សេនត្រល ឈ្នះពានរង្វាន់ ការអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០

ភ្នំពេញ (ថ្ងៃទី១១ ខែកញ្ញា)៖ ក្រុមហ៊ុនផាប៊ូរីអ៊ិនវេសម៉ិន ឯក ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការប្រកាសថា អគារ ធី ខេ សេនត្រលបានឈ្នះពានរង្វាន់ ការអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទី៥ ដែលរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី៤ ខែកញ្ញា ឆ្នាំ២០២០។

ភ្នំពេញ (ថ្ងៃទី១១ ខែកញ្ញា)៖ ក្រុមហ៊ុនផាប៊ូរីអ៊ិនវេសម៉ិន ឯក ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការប្រកាសថា អគារ ធី ខេ សេនត្រលបានឈ្នះពានរង្វាន់ ការអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះល្អបំផុតប្រចាំឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យកម្ពុជាប្រចាំឆ្នាំលើកទី៥ ដែលរៀបចំឡើងនៅឯសណ្ឋាគារសូហ្វីថែលភ្នំពេញភូគីត្រា រាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី៤ ខែកញ្ញា ឆ្នាំ២០២០។

អគារ ធី ខេ សេនត្រល របស់ក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិនឯក ក៏បានជាប់ឈ្មោះក្នុងគម្រោងឆ្នើម ក្នុងនាមជា អគារមានការរចនាម៉ូដស្ថាបត្យកម្មអាផាតមិនសេវាកម្មដែលល្អបំផុតនិងស្ថាបនិកអភិវឌ្ឍអគារពាណិជ្ជកម្មចម្រុះដែលល្អបំផុត ផងដែរ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ដដែលនេះ។

លោក តែ វង្សឆាយ អគ្គនាយកក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិនឯក មានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីរីករាយណាស់ដែលអគារពាណិជ្ជកម្មចម្រុះរបស់យើងបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនេះ»។ លោកមានប្រសាសន៍បន្ថែមថា៖«ការឈ្នះពានរង្វាន់ទាំងនេះ សបញ្ជាក់អំពីការទទួលស្គាល់ពីកម្រិតស្តង់ដារទាំងលើសំណង់អគាររចនាបទស្ថាបត្យកម្ម សុវត្ថិភាព សេវាកម្ម និងការគ្រប់គ្រងប្រតិបត្តិការក្នុងអគារ។ ការឈ្នះពានរង្វាន់នេះក៏ពង្រឹងការជឿទុកចិត្តនិងការជឿជាក់បន្ថែមទៀតពីអតិថិជនជាសក្តានុពលនានា ក្នុងការសហការជាមួយនឹងយើង ផងដែរ»។

អំឡុងពេលនៃព្រឹត្តិការណ៍នេះ ពានរង្វាន់ច្រើនជាង៣០និងការទទួលស្គាល់ពីគម្រោងឆ្នើមខុសៗគ្នាជាង២៥ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមហ៊ុនអចលនទ្រព្យចំនួន១១ដើម្បីទទួលស្គាល់ពីក្រុមហ៊ុន និងម្ចាស់គម្រោងអភិវឌ្ឍឆ្នើមៗបំផុតក្នុងប្រទេសកម្ពុជា។

ធី ខេ សេន ត្រល គឺជាអគារពាណិជ្ជកម្មចម្រុះ មានទីតាំងស្ថិតនៅចំកណ្ដាលខណ្ឌទួលគោកដែលពោរពេញដោយការអភិវឌ្ឍឥតឈប់ឈរ និងប្រមូលផ្តុំដោយ ភោជនីយដ្ឋាន ហាងកាហ្វេ ធនាគារ សាលារៀនមន្ទីរពេទ្យ គ្រឹះស្ថានឯកជន និងស្ថាប័នសាធារណៈនានា។

ធី ខេ សេន ត្រល គឺជាអគារដែលរួមបញ្ចូលដោយហាងទំនិញអគារការិយាល័យ និង អាផាតមិន បងើ្កតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកគ្រប់គ្នាក្នុងការបំពេញការងារប្រកបអាជីវកម្ម និងស្នាក់នៅ។ អគារទាំងមូលមានប្រព័ន្ធសុវត្ថិភាពខ្ពស់ រួមមានប្រព័ន្ធការពារអគ្គិភ័យកាមេរ៉ាសុវត្ថិភាព ប្រពន្ឋ័គ្រប់គ្រងច្រកចេញ-ចូល សេវាសន្តិសុខ២៤ម៉ោងរៀងរាល់ថ្ងៃ និងមានចំណតយានយន្តធំទូលាយ៕

សម្រាប់ព័ត៌មានបន្ថែមឬការណាត់ជួបនៅទីតាំងអគារផ្ទាល់ សូមទំនាក់ទំនងតាមរយៈ៖+855 [0] 78 888 531 [0] 78666 382 |+855 [0] 23 901 931, E-mail: hello@tkcentral.com.kh | www.tkcentral.com.kh

សម្រាប់ការសាកសួរព័ត៌មានសូមទាក់ទងទៅកាន់៖

លោកអ៊ិនសុផេង

ប្រធានផ្នែកទំនាក់ទំនងសាធារណៈ

លេខទូរសព្ទ៖(+855)078 888 416, 087 222 817

អ៊ីម៉ែល៖sopheng.in@ychhe.com.kh

លោកសយដាឡែន

បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់

លេខទូរសព្ទ៖(+855)015 225 866

អ៊ីម៉ែល៖ dalen.soy@ychhe.com.kh

អាន​បន្ថែមទៀត.

ស្វែងយល់ព័ត៌មានថ្មីៗបន្ថែមទៀតពី ធី ខេ សេនត្រល។